Wednesday, July 19, 2017

ច្បាប់ចរាចរណ៍ Part2

ច្បាប់ចរាចរណ៍ Part2


មាត្រា .-
សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានអត្ថន័យដូចខាងក្រោម:

-ដៃស្ដាំលើកឡើងលើ បាតដៃលាទៅមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាឱ្យប្រុងប្រៀបឈប់ លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន
-
ដៃទាំងពីរ ដៃមួយសន្ធឹងតាមបណ្ដោយស្មា មានន័យថាបញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ មកពីក្រោយខ្នងភ្នាក់ងារ
-
ក្នុងកាយវិការដដែលនេះ យានជំនិះទាំងឡាយដែលមកពីខាងឆ្វេង ឬពីខាងស្ដាំ ភ្នាក់ងារត្រូវអនុញ្ញាតឱ្យឆ្លងកាត់
-
ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហម ដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយ មានន័យថា បញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំនោះ
-
ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួយក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ។
មាត្រា .-
លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ:
-ផ្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាព លើបទប្បញ្ញត្តិចរាចរណ៍។
-ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
-សញ្ញាបញ្ជររបស់ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។
ជំពូកទី
អ្នកបើកបរយានជំនិះ
មាត្រា .-
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម:
-អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩ សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
-នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឱ្យមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ វត្ថុផ្សេងៗ ដែលនាំឱ្យ បាំងភ្នែកអ្នកបើកបរ។
-អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជាដាច់ខាត។
-អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ត្រូវពាក់មួកការពារសុវត្ថិភាព។
-ហាមផ្ទុកមនុស្ស ទំនិញពីមុខអ្នកបើកបរ។
-ហាមក្មេងអាយុក្រោម ១០ ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬនិងគ្មានពាក់ខ្សែក្រវាត់សុវត្ថិភាព។
-ទារកអាយុតិចជាង ១០ខែ ត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវាត់សុវត្ថិភាព ចងផ្អែកកៅអីនេះឱ្យ ជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
-កុមារមានអាយុចាប់ពី ១០ខែ ទៅ ៤ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខ្សែក្រវាត់សុវត្ថិភាពចងផ្អែកកៅអីនេះ ឱ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
-ហាមធ្វើឱ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ។
១០-ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី ,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី , ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
១១-ហាមបើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់លើទ្រូងផ្លូវ។ យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកង់កៅស៊ូ។
១២-ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត។ ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ។
មាត្រា ១០.-
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្ដាលទ្រូងផ្លូវផ្នែកខាងស្ដាំ ដោយបើកបរកៀកទៅខាងស្ដាំ។
នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្ដាំលើកលែងតែត្រូវការបត់ឆ្វេង។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេងបាននៅពេលជែង ឬឈប់។ ដោយឡែកនៅក្នុងទីប្រជុំជនការប្រើប្រាស់ ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ១១.-
នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនូសបែងចែកទ្រូងផ្លូវអ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្ដាំ។
នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវ។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំងអ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិសចរាចរណ៍។
ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង ដូចមានចែងនៅវាក្យខ័ណ្ឌ និងវាក្យខ័ណ្ឌ ខាងលើ យានជំនិះនៅក្នុងគន្លងណាមួយលឿនជាងយានជំនិះនៅក្នុងគន្លងណាមួយទៀតមិនចាត់ទុកជាការជែកឡើយ។ ចំពោះអ្នកបើកបរយានដែលមានទម្ងន់សរុបលើសពី ,៥តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំជានិច្ច លើកលែងមានការបត់ឆ្វេង ឬនៅពេលជែងអាចប្រើប្រាស់គន្លងផ្លូវផ្សេងទៀតបាន។ ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ១២.-
នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌លឿងជាសញ្ញាឱ្យប្រុងប្រយ័ត្នត្រៀមឈប់ ចេញដំណើរទៅមុខ ពណ៌បៃតងជាសញ្ញាអនុញ្ញាតឱ្យយានជំនិះចេញដំណើរ ពណ៌ក្រហមគឺជាសញ្ញាឃាត់ឱ្យឈប់។
នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឱ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបាននៅត្រង់ចំណុចភ្លើងក្រហមណា ដែលមានសញ្ញាអនុញ្ញាតបត់ស្ដាំ។
មាត្រា ១៣.-
អ្នកបើកបរត្រូវវាងតាមស្ដាំដៃ នៅគ្រប់រង្វង់មូល ខឿនបែងចែកទ្រូងផ្លូវ ដែលជាឧបសគ្គនៃចលនាត្រង់ទៅមុខរបស់យានជំនិះ លើកលែងតែមានកំណត់ផ្ទុយ។

No comments:

Post a Comment