Wednesday, July 19, 2017

ផែនដីថ្នាក់ទី១០ មេរៀនសង្ខេប


មេរៀនទី២                    ភាវៈរស់នៅអតីកាល

            យើងនឹងមិនជឿថា មនុស្សបានវិវត្តពីប្រភេទស្វាធំៗ ប៉ុន្តែទោះជាយ៉ាងក៏ដោយ ការសិក្សាជាច្រើនពីផូស៊ីល នៃមនុស្សយុគដំបូង និងការវិភាគ ADN បានផ្ដល់ការពិតដែលបញ្ជាក់ថា មនុស្សវិវត្តពីប្រភេទស្វាធំៗនោះមែន។
         
   . ប្រវត្តិមនុស្ស
          .. មនុស្សបច្ចុប្បន្ន អូមូសាព្រៀង
            អូមូសាព្រៀង  ជាអំបូរមនុស្សបច្ចុប្បន្ន មានដូចជាជនជាតិអាព្រិច អឺរ៉ុប អាស៊ី អាមេរិចកាំង ដែលស្ថិតនៅក្នុង​ប្រភេទតែមួយ។ វាកើតឡើងប្រហែល ២៥០​ ០០០ ឆ្នាំមុន។ ហើយមានដំណើ បំលាស់ទីចូលអឺរ៉ុប និងអាស៊ី ចាប់ផ្តើម​នៅចន្លោះឆ្នាំ ៧០ ០០០ ទៅ ៥០ ០០០ ឆ្នាំមុន។
            .. មនុស្សមុនអំបូរសាព្រៀង
            នៅពេលមនុស្សបច្ចុប្បន្នកំពុងរាលដាលលើពិភពលោក គេឃើញមានមនុស្សយុគដំបូងមានជីវិតរស់នៅខ្លះៗ​ដែរ។ ពួកគេត្រូវបានហៅថាក្រុមប៉ាលេអូតង់ត្រូពិក និងក្រុមអាកសង់ត្រូពិក។ ហើយក្រុមនិមួយមានការរីកចម្រើនតាំងពី ១ ៦០០ ០០០ ទៅ ២៥០ ០០០ ឆ្នាំមុន។ ហើយវារីករាលដាលពីអាព្រិច ទៅអាស៊ី និងផ្នែកខ្លះនៅអឺរ៉ុប។
            .. មនុស្សប្រភេទស្វាធំៗដំបូង
            តាមអ្នកវិទ្យាសាស្រ្តដែលបានសិក្សាពីប្រវត្តនៃមនុស្ស បានផ្ដល់យោបល់ថា ក្រុមស្វាធំៗមានបីប្រភេទ គឺ កូរី អូរ៉ង់អ៊ូតង់ និងជីមប៉ាន់ជី ជាប្រភេទដើមបំផុតនៃមនុស្សបច្ចុប្បន្ន មានន័យថាប្រភេទស្វាធំៗ និងមនុស្សមានដើមកំណើត រូមគ្នា។
            ផ្អែកលើការវិភាគ adN អ្នកវិទ្យាសាស្រ្តបានគិតថា ស្វាជីមប៉ាន់ជី ជាប្រភេទដើមបំផុតនៃមនុស្ស ហើយមនុស្ស និងស្វាជីមប៉ានជី បានបំបែកគ្នាចេញពីបុព្វរួមក្រោយ ៦ ៥០០ ០០០ ឆ្នាំមុន។ ផូស៊ីលមនុស្សប្រភេទស្វាធំ បានរកឃើញ នៅឆ្នាំ ២០០០ នៅកេនយ៉ា (អាព្រិចខាងកើត) វាមានអាយុប្រហែល ៦ ០០០ ០០០ ឆ្នាំមុន។ តាមការសិក្សាស្រាវជ្រាវ​របស់អ្នកវិទ្យាសាស្រ្តបាននិយាយថា កំណើតមនុស្សគឺនៅតែថ្មីក្នុងប្រវត្តិផែនដី។
            . ប្រវត្តិភាវៈមានជីវិត
            ស័កជាលំដាប់ធរណីកាល។ ហើយការប្រែប្រួលនៅក្នុងទម្រង់ជីវិតអាចសម្គល់បានពីកន្លែងចាប់ផ្តើម និង​បញ្ចប់នៃធរណីកាល។
            .. ភាវៈរស់មានជីវិតនៅស័ក សេណូសូអ៊ិច
            ស័កសេណូសូអ៊ិច មានន័យថាជីវិតបច្ចុប្បន្ន ដែលមានរយៈពេលប្រហែល ៦៦ លានឆ្នាំមុននិងបន្តរហូតដល់​បច្ចុប្បន្ន។ គេហៅស័កនេះថា អាយុកាលថនិកសត្វ ពីព្រោះក្នុងអំឡុងពេលនោះ សនិកសត្វមានជីវិតវិវត្តនៅគ្រប់​មជ្ឈដ្ឋាន លើដី ក្នុងទឹក ក្នុងខ្យល់ ។
            .. ភាវៈមានជីវិតនៅស័កមេសូសូអ៊ិច
            មេសូសូអ៊ិចគឺជាស័កដែលកើតមុនសេណូសូអ៊ិច ដែលអាចហៅថាអាយុល្មូន។ ស័កនេះចាប់ពី ២៤៥ ដល់ ៦៦ លានឆ្នាំមុន។ នៅក្នយងស័កនេះគេឃើញមាន សត្វដាយណូស័រ តេរ៉ូស័រ កណ្តុរ និងរុក្ខជាតិដូចជា កូនីផែ ស៊ីកាត ដែលមានគ្រាប់មិនរុំអូវែ ឬផ្លែ។
            .. ភាវៈមានជីវិតនៅស័កប៉ាលេអូសូអ៊ិច
            នៅក្នុងស័កប៉ាលេអូសូអ៊ិច ភាវរស់មានការវិវត្តដំបូងគឺសត្វឆ្អឹងកងកើតឡើងនៅក្នុងមហាសមុទ្រដើមស័ក ប៉ាលេអូសូអ៊ិច។ ហើយនៅពាក់កណ្ដាលស័កគឺរុក្ខជាតិចាប់ផ្តើមលូតលាស់យឺតៗ នៅលើដីសើម ក្រោមករុក្ខជាតិដែល អាចលូតលាស់នៅតំបន់ស្ងួត ក៏បានវិវត្តឡើង។ ហើយនៅចុងស័កនេះត្រីខ្លះបានលុកលុយមកលើដី។
            .. ភាវៈមានជីវិតនៅក្នុងស័មបុរេកំប៊្រីយៀង
            យើងមានការលំបាកក្នុងការឲ្យកាលក្នុងសម័យបុរេអំប្រីយៀង ដោយសាតែភាវៈមានជីវិតដែលគ្មានផ្នែករឹង ដូចជា ឆ្អឹង សំបក ឬសាច់មិនអាជសល់ផូស៊ីលបានទេ ដូច្នេះវាលំបាកនឹងដឹងពីអាយុកាលមុនស័កប៉ាលេអូសូអ៊ិច។ ផូស៊ីលចាស់ជាគេនៃភាវៈមានជីវិត គឺផូស៊ីលបាកតេរីក្នុងសិលាដែលកើតឡើងប្រហែល ៣,៥ លានឆ្នាំមុន។ អ្នកវិទ្យា​សាស្រ្តប៉ាន់ស្មានថា ភាវៈមានជីវិតតំបូងគេបានកើតឡើងនៅក្នុងមហាសមុទ្រ ចន្លោះពី ៤ ទៅ ៣,៥ លានឆ្នាំមុន។
            ប្រហែល ២,៧ លានឆ្នាំមុន ប្រភេទរុក្ខជាប្លង់តុងបានលេចឡើង ហើយចាប់ផ្ដើមផលិតអុកស៊ីសែនតាមរយៈ រស្មីការធ្វើរស្មីសំយោគ។ ដំណើរការរស្មីសំយោគនៃភាវៈមាន ជីវិតមានសមត្ថភាពប្រើប្រាស់ថាមពលព្រះអាទិត្យដើម្បី ផលិតសារធាតុចិញ្ចឹម។ លំនាំនេះជាមូលដ្ឋានខ្សែអាហារនៃភាវៈរស់មានជីវិត។

1 comment:

  1. តើកាំរស្មីសំយោគបានបំបែកសមាសធាតុអ្វីខ្លះ?

    ReplyDelete